សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ

EA87DBFF-3BA5-43F1-ABA5-5356B141147Fរាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ  និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មីស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្ទៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម

ពិធីដ៏អធិកអធមនេះ បានប្រារព្ធនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយនិមន្តសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ប្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា។

សូមរំលឹកជូនផងដែរថា នៅវេលាម៉ោង :០០នាទីព្រឹក ថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសាខ្មែរ ចាប់ផ្ដើមចេញដំណើរពីវិមាន៧មករា រាជធានីភ្នំពេញឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល៕

8D301084-9BB7-454D-945D-91CD60E34A94 156E5914-9622-4E2B-A53A-B4ED55310CD5 91EC443F-D68F-4855-9BB5-49B60FEC1A4F 5C444AF6-87CB-43F2-A863-38EAE9A21B24

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment