សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពលរដ្ឋនិយាយថា ” មេបនល្បែងមានខ្នងក្រាស់ធំជាងអាជ្ញាធរខណ្ឌ និងក្រុងទើបគ្មានអ្នកហ៊ានបង្ក្រាប”

9866E6E9-116D-4DFE-9579-BD999C11B835 9DA01151-3E24-4C8F-8D1D-451F6E6A1FAA

ភ្នំពេញ:  ប្រភពប្រជាពលរដ្ឋនាំគ្នានិយាយថា  ទីតាំងតារាងបាល់ទះ១កន្លែងលួចបង្កប់លេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ និងមាន់ជល់តាមប្រព័ន្ធអនឡាញ គឺស្ថិតនៅក្នុងភូមិថ្មគោលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ហើយប្រភពប្រជាពលរដ្ឋ បានបន្តទៀតថាតើអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច លោក បានដឹង ឬមួយយ៉ាងណាដែរ?ប៉ុន្តែ បើយោងតាមពាក្យចរចារ៉ាម តែងតែងនាំគ្នានិយាយថា ទីតាំងខាងលើនេះ

តែងតែបិទបើកៗដូចផ្លេកបន្ទោរ ដោយសារតែ មេបនល្បែងមានខ្នងក្រាស់ៗណាស់ទើបឈរបើកល្បែងបាន បន្តដំណើរការបានយ៉ាងរលូនគ្មានឧបសគ្គអ្វីទាំងអស់ ។បើយោងតាមពលរដ្ឋរស់នៅក្បែរនោះតែងនិយាយថា ទាំងអាជ្ញាធរ និង សត្ថមកិច្ច លោកតែងតែបង្រ្កាបដូចភ្លៀងរលឺមចុះហេតុអ្វីបានជា ល្បែងស៊ីសងនៅតែដំណើរការបាន។

ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យ ទទូចស្នើសុំ ដល់ លោក អភិបាល នៃគណៈអភិបាល មេត្តាបញ្ចេញកំដាប់ដៃដ៏មានអំណាច កុំទុកឲ្យជ ម្ងឺមហារីកល្បែងស៊ីសងកើតឡើងនៅក្នុងមូលដ្ឋាន  ដែលលោកកំពុងតែគ្រប់គ្រង។  សួមបញ្ជាក់ថា ពេលកន្លងទៅថ្មីៗ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ  ដោយសម្តេច លោកយល់ឃើញថា ល្បែងទាំងនោះគ្មានចំណេញអ្វីទេ ពិតព្រោះនាំមកនូវក្តីវិនាស អំពីហឹង្សាក្នុងគ្រួសារជាដើម។ល។តែផ្ទុយទៅវិញ មួយរយៈចុងក្រោយនេះ ល្បែងឆ្នោតឡូតូ និងមាន់ អនឡាញនៅតែបើកយ៉ាងគឃ្លើន នេះសបញ្ជាក់ថាមេបនល្បែងមិនញញើត និង បទបញ្ជារបស់ នាយករដ្ឋមន្រ្តីឡើយ៕(sic)

Filed in: សន្តិសុខ

Leave a Reply

Submit Comment