សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

341AFF33-E783-4828-95EA-549ACC8A754E 3BA44E00-237D-4603-9BE7-6C00DE0EB1B5 11D60EF3-C051-40B6-9AF5-1799C10A3CB2

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជាកូរ៉េ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅមជ្ឈមណ្ឌល ឱ្យខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាពការងារ តាមរយៈការថែរក្សាសម្ភារ បរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាតបរិស្ថានឱ្យបានល្អការរៀបចំផែនការការងារ និងគម្រោងឱ្យបានច្បាស់លាស់ ជាពិសេសការកែលម្អកម្មវិធីបណ្ដុះបណ្ដាលឱ្យបានកាន់តែល្អ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋតាមតម្រូវការ ស្របតាមការវិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

C5F57D0D-F672-4EC7-95E2-13267EE5176F B511E8F3-7D0E-4A65-9A98-0A27BF8E0FA2 315D04BA-19BF-433F-B35F-1A7502FA1D3A

ជាកិច្ចបន្ទាប់ ឯកឧត្ដម ឆាយ ឫទ្ធិសែន និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យសមិទ្ធផល និងស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិតនៅក្នុងភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

គួរជម្រាបជូនផងដែរថា ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺដាក់គ្រឿងចក្រឈូស គៀរដីផ្លូវចូលភូមិដែលបានខូចខាតក្នុងរដូវវស្សា ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ព្រមទាំងបានជួយកែម្អការិយាល័យគណៈកម្មការអភិវឌ្ឍន៍ភូមិសូវង្សលើ និងបានឧបត្ថម្ភកុំព្យូទ័រយូរដៃ ១គ្រឿង, ម៉ាស៊ីនព្រីន ១គ្រឿង និងថវិកាសម្រាប់ទិញគោធ្វើពូជក្នុងសហគមន៍ ចំនួន ២ក្បាលផងដែរ៕

E3097F51-8EE0-4FC2-A465-BEDE49AD0767 EA12003C-3CBF-476C-9382-0936476DA366 4F4A3D80-E231-4F43-BEBD-D108AE97369F

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment