សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

371D24A6-2124-4DA9-B83C-F5FAFFAEC5FD DFF6FFE2-4C18-4838-BA09-5DA6F6956292 810A0D48-A712-45C2-B1DD-3376C09F7FF0

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការស្ដីទីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្ត។

បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញស្ដីពី ផែនការយុទ្ធអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងការធ្វើបទបង្ហាញស្ដីពី លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានព្រមទាំងបានថ្លែងអំណរ គុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបំពេញការងារដោយបុរេសកម្ម ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព   និងចីរភាព និងកំណត់យកអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យាឌីជីថល ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដទៀតថា ស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយបានដាក់ចេញនូវវិធានការគន្លឹះចំនួន ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តី, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងន័យនេះ ការត្រួតពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ជាកិច្ចការស្ថិតនៅក្នុងវិធានការគន្លឹះទី២ ដែលមានគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសសកម្ម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតនៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

66C1D6D9-93AE-4217-B52D-889255644841 FEC4B842-339D-4E18-9495-0185AA33F69D

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment