ភ្នំពេញ: ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤៕