សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញទៅពិនិត្យ ស្ថានភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយ

 AEC8D536-674E-49C0-B2BB-D8D6B4F2B2CA 4FC6FEA9-08FE-44DD-93A2-26295B5E6CEB C129B75C-9F54-48AB-9C54-643D6FEB5B16

ខេត្តរតនគិរី នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី២៣ខែតុលា  ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ  ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី  ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែងដូចខាងក្រោម

ខ្សែទី១ ឈ្មោះ កញ្ចាញចាអុងហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ជាន់ ប្រវែងសរុប ៣៨,៦០ គីឡូម៉ែត្រ ក្នុងនោះប្រវែង ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧គម ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ខ្សែផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួស ប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP

ខ្សែទី២ គម្រោងស្ថាបនា ផ្លូវដីល្បាយក្រួសប្រវែង គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។

បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី រួមដំណើរដោយ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្ត និងឯកឧត្ដមនាយឧត្ដមសេនីយ៍  ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូ បានអញ្ជើញទៅពិនិត្យទីតាំងសាងសង់ស្ពាមួយកន្លែងឆ្លងកាត់ អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់   បច្ចុប្បន្នទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡេីយ ដោយប្រជាពលរដ្ឋត្រូវប្រេីប្រាស់ទូកដេីម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វេីដំណេីរបស់ប្រជាពលរដ្ឋទៅមក។

1763E37A-3463-49A6-8499-A3E17CCE2FC8 CB5D37F1-2C88-430D-8052-0EB34CF78432 43FCCA88-7EF6-4660-AFC4-AA1B0892E5D5 DA0B9AE3-BB2D-4F63-AA56-CBAD4730ADF2

សូមបញ្ជាកផងដែរថា ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពានមួយកន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរ និងសេចក្ដីត្រូវវការជាចាំបាច់របស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ

7584133F-4C26-40E1-96DB-EAD61A064E07 64F5A4EB-0488-47AA-A95C-BF4C5C94ECDB CA2721DE-C742-40E4-BDDB-14A66BE09D7D 4C359FDC-21E7-470F-BA79-6EB06279B973

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment