សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្សព្វផ្សាយឱកាសអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ដល់មន្រ្តីរាជការក្រសួង

93C7E7AB-87C4-4E25-A25D-8C376E856E7E 70CDC9FC-E443-43F2-9DC3-7D2C4AEDD4A9

ភ្នំពេញ :  នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ហួត សុីនាថ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន JDS ដល់មន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចប្រជុំផ្សព្វផ្សាយឱកាសអាហារូបករណ៍នេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តមហួត សុីនាថ មានប្រសាសន៍ថា អាហារូបករណ៍ JDS របស់រាជរដ្ឋាភិបាលជប៉ុននេះ ត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យមន្រ្តីរាជការដាក់ពាក្យប្រឡងប្រកួតប្រជែងទៅសិក្សានៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋនានានៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ពាក្យប្រឡងឱ្យបានច្រើន ពីព្រោះនេះជាឱកាសល្អក្នុងការអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតនាពេលអនាគត៕

A67D86AE-B1C5-416F-9E21-28EC70ED0CEF

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment