សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្ម

EB5ED67D-E780-417D-8259-FA52F280564D 45CB6260-235C-4C4A-B9F0-8DDA3D82EDB8 52670AB8-4D52-4897-8F16-FE11BDA03183រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សូមរំលឹកជូនផងដែរថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងរយៈពេល ២០ឆ្នាំនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្មដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល រួមមាន៖ច្រកចូលទីផ្សាសកល, ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់, ការធ្វើពិពិធកម្មការនាំចេញ, ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព, ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល, ប្រព្រឹត្តិកម្មពិសេស និងដោយឡែក, ការកាត់បន្ថយភាពក្រីក្រ, ជាពិសេស បានធ្វើឱ្យកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ប្រទេសចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង៕

B863D233-D91F-4544-8EC7-502BFF2DCE08FB907C28-90C5-4086-BDEB-1AE244F8EAAE

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment