សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវពីរខ្សែ ស្ថិតនៅក្នុងខេត្តពីរផ្សេងគ្នា

A93A90F4-A433-4FF1-987E-2397888E4E64 102B67CA-478B-41A2-A5CE-C32D971EBB61 6824B9F6-6F6C-48DF-BAE2-7B65EC49D54Cខេត្តព្រៃវែង : នាព្រឹកថៃ្ងអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក .. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ខែតុលា ឆ្នាំ២០២៤  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមរដ្ឋលេខា ធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកព្រះស្ដេច បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ,៦គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិក្រូច និងភូមិស្នាយព្រីម ឃុំនគររាជស្រុកព្រះស្ដេច ខេត្តព្រៃវែង តាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅតំបន់នោះ

ឯកឧត្ដម រដ្ឋមន្រ្ដី បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងចុះធ្វើការសិក្សា និងពិនិត្យលទ្ធភាពដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងរបស់ក្រសួង ដោយសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ឬជាផ្លូវបេតុង។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវដែលសាងសង់ដោយសាច់ប្រាក់ពលកម្ម និងស្ពានឈើចំនួន ១កន្លែងមានប្រវែង ៣៦ម៉ែត្រ ទទឹង ,៥ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ដោយឡែកស្ពាននេះសាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំប្រទល់ភូមិទួលវិហារ និងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសភាពទ្រុឌទ្រោម និងមានមានប្រជាពលរដ្ឋចំនួន ៥ភូមិ ឆ្លងកាត់ស្ពាននេះជាអចិន្រ្ដៃយ៍ គឺភូមិទួលវិហារភូមិរបោះព្រីង ភូមិក្តីស្លា ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ សម្រាប់ក្មួយៗសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទៅសាលាបឋមសិក្សាស្វាយយា និងអនុវិទ្យាល័យកៀនតាស៊ីវ អ្នកជំងឺទៅមន្ទីរពេទ្យកម្មករទៅធ្វើការនៅរោងចក្រនិងការធ្វើចរាចរដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានាក្នុងខេត្តផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សា ដើម្បីមានលទ្ធភាពសាងសង់ជាស្ពាន ឬជាទំបន់បង្ហៀរ ជូនប្រជាពលរដ្ឋប្រើប្រាស់

5EE97405-9A29-4E40-A2A8-6539A34B6A32 86800A5B-266C-439E-B22B-16B3B8EFA073 BBAC1E8B-D134-41C1-B81F-353774E6AFEA

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment