
រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃចន្ទ ទី៣០ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្លៀតពេលមុនកម្មវិធីផ្លូវការព្រឹកនេះ ទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ខ្ញុំពិតជារីករាយដែលឃើញលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ មានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយសាលារដ្ឋបាលរាជធានីភ្នំពេញ។
នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
សូមជូនពរលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ធ្វើដំណើរដោយសុវត្ថិភាព និងរីករាយជួបជុំក្រុមគ្រួសារ។
សូមអរគុណចំពោះសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ៕











































