សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

យោធិន នៃកងរាជអាវុធហត្ថទូទាំងប្រទេស ចំនួន ២៦៣នាក់ ត្រូវបានចូលនិវត្តន៍

0019A494-687B-429A-ADB2-03B46A63785A CE7876F9-8584-4ABA-99A6-2D3A4F521AFBភ្នំពេញៈ យោធិន នៃកងរាជអាវុធហត្ថទូទាំងប្រទេស ចំនួន ២៦៣នាក់ ត្រូវបានចូលនិវត្តន៍ នៅក្នុងឆ្នាំ២០២៤នេះ

ថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ សរុបចំនួន ២៦៣នាក់ នាព្រឹក ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video Conference បានឱ្យដឹងថា យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៤នេះ មានចំនួន ៣១នាក់ បានចូលរួមតាម Video Conference ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍តាមបណ្តាខេត្តទាំង២៤។

ក្រោយពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការសំណេះសំណាលតាម Video Conference ចប់ មេបញ្ជាការ តាមបណ្តារាជធានីខេត្ត បានធ្វើពិធី បំពាក់ឋានន្តរសក្តិឥស្សរិយយស ជូនដល់ យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ក្រោមឱវាទរៀងៗខ្លួន ព្រមទាំងផ្តល់ជូននូវ សម្ភារ ថវិកា មួយចំនួនផងដែរ។

សម្រាប់យោធិនចូលនិវត្តន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង ៣១នាក់ ក្នុងម្នាក់ៗ ទទួលបានអំណោយពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នូវថវិកា៥០ម៉ឺនរៀល, ភេសជ្ជៈចម្រុះ០៤កេស, មី ០២កេស, ត្រីខ ០២យួរ៕

9E913C60-F965-4E61-A36A-ED0A3A7B024E DE40C678-9C67-4731-B3F7-F523483D2845

Filed in: សង្គម

Leave a Reply

Submit Comment