សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF)

E52CF35C-F39A-4AD1-8E30-D1FDC28DD9FCរាជធានីភ្នំពេញ៖:នាព្រឹកថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង :០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត វណ្ណឌីនរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for PHC-BIF) បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារគម្រោងនិរន្តរភាពប្រព័ន្ធសុខាភិបាលតាមមូលដ្ឋាន ( Local Health System Sustainability Project)

02AF227B-75C2-4A6B-A26A-59EE47C4A0AF

នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ការស្វែងយល់ទៅកាន់ក្រុមការងារគម្រោងនិរន្តរភាពប្រព័ន្ធសុខាភិបាលតាមមូលដ្ឋាន (LHSS) អំពីទិសដៅអាទិភាពនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (Primary Health Care Booster Implementation Framework in Cambodia) និង ផ្តល់ការគាំទ្រលេីការត្រៀមរៀបចំគម្រោងសំណើថវិកាទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លើគម្រោង Sustainable Outcomes through Primary Healthcare Integration (SOPHI) របស់សហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាលដែលមកពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល,  នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព រួមទាំង តំណាងនៃគម្រោងនិរន្តរភាពប្រព័ន្ធសុខភិបាលតាមមូលដ្ឋាន (LHSS) នៃរដ្ឋវ៉ាស៊ីនតោន និងតំណាងក្រុមការងារគម្រោងនិរន្តរភាពប្រព័ន្ធសុខាភិបាលតាមមូលដ្ឋាន (LHSS Cambodia ) ប្រចាំប្រទេសកម្ពុជាផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment