ភ្នំពេញ: នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភេជ្ជៈបាកាសពីលោកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនបាកាសកម្ពុជា ចំនួន ៥០០កេសឧបត្ថម្ភសម្រាប់ដំណើរទស្សនកិច្ចកម្សាន្តតាមបន្ទាត់ព្រំដែនទិសឦសាន្ត ដែលពិធីប្រគល់នេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន ៕