សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍»

500056E3-85ED-4DCE-B6BE-BC2B9BC5E27B 2E947D65-2B58-491C-AB24-0B0B62AD1C93

ភ្នំពេញ: ពិធីបិទវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍នាថ្ងៃព្រហស្បតិ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក .. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព

ឯកឧត្តម ជុំ កុសល  រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលរៀបចំឡើងដោយមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការ​​ នៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រមាណជាង ៦០នាក់  បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។

ក្នុងឱកាសនោះដែរ . ជុំ កុសល ក៏បានផ្តល់នូវអនុសាសន៍ល្អៗដួចជា : អ្នកសារព័ត៌មានគប្បីមុននឹងចេញផ្សាយ អត្ថបទរបស់ខ្លួនត្រូវត្រួតពិនិត្យលើអក្ខរាវិរុទ្ធឲ្យបានគ្រប់ជ្រុងជ្រោយចៀសវាងការសរសេរខុសនាំឲ្យ អ្នកអាន អ្នកមើលឬមហាជនខុសតាម . បានបន្ថែមទៀតថាអ្នកសារព័ត៌មាន ត្រូវយល់ដឹង នូវពាក្យ ពេចន៍រាជស័ព្ទ នឹងពាក្យសង្ឃស័ព្ទផងដែរ។ ជាទីបញ្ចប់. ក៏ជូនពរដល់ . អស់លោក លោកស្រី និងសិក្ខាកាមទាំងអស់ឲ្យជួបតែសុខភាពល្អ។សូមបញ្ជាក់ថា ការបើកវគ្គបណ្តុះបណ្តាលជំនាញស្តីអំពីការសរសេរដំណឹងទាន់ហេតុការណ៍នេះជាលើកទីពីរហើយ ដោយមានការផ្តួចផ្តើមរបស់ឯ. នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

  • 3846A154-D137-4968-8FD8-CFABF37B1183 910A020D-B742-4E42-9D6C-B764545A2FEE47C79F51-5F04-4F2A-9025-E914042FF4E9

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment