
ភ្នំពេញ ៖ នា រសៀល ថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម នេត្រ ភ ក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក Jonathan Shen ប្រធាន ក្រុមហ៊ុន Shinework Pictures និងជា ផលិតករ ប្រចាំ នៅ បុ ស្តិ៍ ទូរទស្សន៍ ចិន លេខ ៦ រួម ជាមួយ សហការី ចូលជួប សម្តែងការគួរសម និង ពិភាក្សា ការងារ នៅ ទីស្តីការក្រសួង ព័ត៌មាន រាជធានី ភ្នំពេញ ។
ក្នុង ជំនួបនេះ ភាគី ទាំង ពីរបាន ពិភាក្សា អំពី ការបង្កើត កិច្ចសហប្រតិបត្តិការវាង ក្រសួង ព័ត៌មាននិង បុ ស្តិ៍ ទូរទស្សន៍ ចិន លេខ ៦ ដើម្បី ជំរុញ ការផ្សព្វផ្សាយ ទេសចរណ៍ និង ការផ្លាស់ប្តូរវប្បធម៌ នៃ ប្រទេស ទាំង ពីរ ទៅ ក្នុង តំបន់ និង អន្តរជាតិ ជាពិសេស ដើម្បី អបអរ ឆ្នាំ នៃ ការផ្លាស់ប្តូរ ប្រជាជន និង ប្រជាជន កម្ពុជា – ចិន ឆ្នាំ ២០២៤ ៕











































