សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមបើកកិច្ចពិភាក្សា អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន”

C8A91BDE-BB89-4D37-AAAE-9E1DB3A013A4 FEFC012E-D170-4F2E-A6FC-DC163CF7FCD7

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក . ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមបើកកិច្ចពិភាក្សា អំពីការចុះបញ្ជីអត្រានុកូលដ្ឋានក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មាការនីតិកម្ម និងយុត្ដិធម៌ នៃព្រឹទ្ធសភា។

កម្មពិធីនេះបានប្រព្រឹត្តទៅ នៅសាលាក្រុងតាខ្មៅ ខេត្តកណ្តាល។ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរដែលអញ្ជើញមកពីព្រឹទ្ធសភា ឯកឧត្តមអគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មព្រមទាំងលោកស្រីប្រធានក្រុមប្រឹក្សា លោកអភិបាលរងក្រុង តំណាង លោកអភិបាលក្រុងលោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ លោកអធិការរង និងមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

615CDE5F-6C18-49BF-9FEA-4AE8124B87114D8C0620-AAAE-47C1-B2DD-EDB0E71A7B4D

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment