សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាល( ផ្សាយសាកល្បង)

ខេត្តរតនគិរី៖ នៅស្រុបបរកែវ ខេត្តរតនគិរីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូបុកគ្នាដែលបើកបញ្ចើសទិសគ្នាពេញទំហឹងបណ្កាលអោយរបួសធ្ងន់និងស្រាល ហេតុការនេះកើតឡើងកាលពីវេលាម៉ោង 16៖15 នាទី ថ្ងៃទី 08/12/2016 លើផ្លូវគ្រួសក្រហម ទល់មុខចំការកៅស៊ូឈ្មោះ ឈៀរ ស្ថិតក្នុងភូមិត្រាង ឃុំលំជ័រ។

បើតាមសមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរម៉ូតូម៉ាក C125 ឈ្មោះ សេវ ហ្យាង ភេទប្រុស អាយុ 25ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិឡែ បើកពីជើងទៅត្បូង រងរបួសធ្ងន់ និងអ្នកបើកបរម៉ូតូម៉ាក ស្កុបពី ឈ្មោះ សល់ ប៉ន ភេទប្រុស អាយុ 20 ឆ្នាំជនជាតិច្រាយ ទីលំនៅភូមិកាចក់ ឃុំកក់ ស្រុកបរកែវ បើកពីត្បូងទៅជើង រងរបួសធ្ងន់។

បច្ចុប្បន្នបានសង្គ្រោះយកទៅសំរាព្យាបាល នៅមណ្ឌលសុខភាពស្រុកបរកែវរីឯម៉ូតូត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលលំជ័រដើម្បីដោះស្រាយនៅពេលក្រោយ៕IMG-20161209-WA0042(1)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment