នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ បានអញ្ជើញចូលរួមកិច្ចប្រជុំសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ក្រោមប្រធានបទ អត្រាស្ត្រីជាថ្នាក់ដឹកនាំនៅរដ្ឋបាលសាធារណៈក្នុងវិស័យសុខាភិបាលនៅមានកម្រិតទាប នៅសណ្ឋាគារភ្នំពេញ ឧបត្ថម្ភដោយអង្គការ Vital Strategies។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រុមការងារដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិ ក្រុមការងារទី ៥ និងតំណាង Vital Strategies៕











































