សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សកម្មភាពទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅមណ្ឌលសុខភាពក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

551ADA23-66CC-441F-80EE-4DFA416B9C40 7FC821FF-6E49-4E18-95C5-51C612F84157ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្រ្តី បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងផ្តល់សេវាថែទាំសុខភាព កិច្ចការរៀបចំទទួលអ្នកជំងឺ កិច្ចការពិគ្រោះជំងឺទឹកនោមផ្អែមលើសឈាម និងរោគស្ត្រី ការរក្សាទុកដាក់ថ្នាំសង្កូវ វ៉ាក់សាំង ការរក្សាឯកសារកត់ត្រាពត៌មាន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ដោយផ្ទាល់ដល់កុមារដែលមកទទួលសេវាថ្នាំបង្ការនៅមណ្ឌលសុខភាព។  សេវាផ្តល់វ៉ាក់សាំងថ្ងៃនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ និងបទពិសោធន៍របស់ ឯកឧត្តមសាស្ត្រាចារ្យផ្ទាល់ ដែលលោកបានទទួលបម្រើសេវាការចាក់វ៉ាក់សាំងនៅតាមសហគមន៍ កាលអំឡុងដើមទស្សវត្សរ៍៩០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាពត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍៕

2773F5B8-56EB-4396-8D53-50282A109D6F

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment