សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សិក្ខាសាលាស្តីពី «ការដាក់ឱ្យអនុវត្តសកម្មភាពផែនការជាតិសុខភាពមាត់ធ្មេញ ឆ្នាំ២០២៣-២០៣០ សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិទូទាំង២៥រាជធានី-ខេត្ត»

FCDA7764-71C1-40BB-9BE0-4E1F3BDD01FA 6B5F8387-667D-4180-B7A1-DA6F7B29F9E0 D83F3ABB-DA61-44AA-97CB-777490B44B0E ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់សុខភាពមាត់ធ្មេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដាក់ឱ្យអនុវត្តសកម្មភាពផែនការជាតិសុខភាពមាត់ធ្មេញឆ្នាំ២០២៣២០៣០ សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិទូទាំង២៥រាជធានីខេត្ត» ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការសុខភាពពិភពលោក។

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ផ្តោតសំខាន់លើការអនុវត្តផែនការសកម្មភាពជាតិសុខភាពមាត់ធ្មេញ ឆ្នាំ២០២៣២០៣០ ស្របតាមគោលដៅយុទ្ធសាស្ត្រសំខាន់ប្រាំមួយចំណុចរួមមាន៖

. ពង្រឹងសមត្ថភាពដឹកនាំ អភិបាលកិច្ច និងសហប្រតិបត្តិការ ជាមួយដៃគូថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

. អភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈការផ្តល់សេវាថែទាំបឋម ដើម្បីពង្រីកការគ្របដណ្តប់សុខភាពជាសកល

. ពង្រឹង និងជំរុញឱ្យមានការលើកកម្ពស់ និងការថែទាំការពារសុខភាពមាត់ធ្មេញ សម្រាប់កុមារតូច នៅតាមសហគមន៍

. ជំរុញការលើកកម្ពស់សុខភាពមាត់ធ្មេញ តាមគ្រឹះស្ថានសិក្សា

. បង្កើត និងជំរុញការផ្តល់សេវាថែទាំព្យាបាលមាត់ធ្មេញ ឱ្យបានត្រឹមត្រូវសម្រាប់មនុស្សចាស់

. បង្កើនសមត្ថភាពស្រាវជ្រាវរកជំងឺ មហារីក ប្រអប់មាត់ ប្រភេទដំបៅកើតមាននៅក្នុងមាត់ និងថ្គាម ដែលមានហានិភ័យប្រឈមខ្ពស់ ក្នុងការវិវត្តន៍ទៅជាជំងឺមហារីក។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក យិន សារ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា តំណាងឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងអង្គការសុខភាពពិភពលោក ថ្នាក់ដឹកនាំការិយាល័យសុខភាពមាត់ធ្មេញ មន្ត្រីជំនាញការិយាល័យសុខភាពមាត់ធ្មេញ និងអង្គការដៃគូនានា ព្រមទាំងមន្ត្រីបង្គោលទទួលបន្ទុកការងារលើកកម្ពស់សុខភាពមាត់ធ្មេញ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្ត សរុបមានចំនួន៤១ រូប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment