សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវាយតម្លៃហានិភ័យគ្រោះអាសន្នសុខភាពសាធារណៈជាយុទ្ធសាស្រ្តនៅកម្ពុជា

FAB3CBF0-CB10-4CC4-9A49-03AEE16045B5

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង :០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អីរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិបរិស្ថាននិងសុខភាពបានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវាយតម្លៃហានិភ័យគ្រោះអាសន្នសុខភាពសាធារណៈ ជាយុទ្ធសាស្រ្ត នៅកម្ពុជា (Cambodia Strategic Risk Assessment)

សិក្ខាសាលានេះមានគោលបំណង ដូចខាងក្រោម៖

បង្កើតទម្រង់ហានិភ័យរបស់ប្រទេស (Country Risk Profile) រួមទាំងប្រតិទិន តាមរដូវកាល ដើម្បីរៀបចំផែនការ និងយុទ្ធសាស្ត្រឆ្លើយតបនឹង គ្រោះអាសន្ន  និងគ្រោះមហន្តរាយនាពេលអនាគត

កំណត់សកម្មភាពសំខាន់ៗដែលជាអាទិភាព ដើម្បីពង្រឹងការត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈផ្សេងៗ ដោយផ្អែកលើសេណារីយ៉ូហានិភ័យដែលនឹងកើតឡើង

កំណត់ផែនការ ត្រៀមនឹងឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ ព្រមទាំងយុទ្ធសាស្ត្រ និងយន្តការដែលមានស្រាប់ ក្នុងការអនុវត្តលទ្ធផលទម្រង់ហានិភ័យពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការចូលរួម ផងដែរពីលោក យ៉ា សុធា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី កេន កិត្យារដ្ឋ នាយករងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមីក្រសួងការពារជាតិ លោកស្រីបណ្ឌិត សារិកា ប៉ាតែល តំណាងអង្គការសុខភាពពិភពលោក និងលោកស្រីវេជ្ជបណ្ឌិតឡាក់ មួយស៊ាង អនុប្រធាននាយកដ្ឋានការពារសុខភាព និងមានសមាសភាពចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងសុខាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១០ និងតំណាងអង្គការពាក់ព័ន្ធចំនួន១៥ សរុបទាំងអស់មាន ៤៦ រូប៕

CB01F9D2-7D51-4556-A11D-351DDF83B72E

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment