ភ្នំពេញៈ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអនុញ្ញាតឱ្យគណ:ប្រតិភូមកពីទូរទស្សន៍ និងវិទ្យុចិនខេត្តក្វាងស៊ី (Guangxi) ដឹកនាំដោយលោក Lu Zhengning អគ្គនាយករង នៃទូរទស្សន៍ និងវិទ្យុចិនខេត្តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប ភាគីចិនក៏បានអញ្ជេីញឯកឧត្តម នេត្រ ភក្ត្រា ចូលរួមកម្មវិធី “សប្តាហ៍ប្រព័ន្ធផ្សាយអាស៊ាន-ចិន លើកទី៦ និង សន្និសីទវិនិយោគិនសោតទស្សន៍អាស៊ាន–ចិន ឆ្នាំ២០២៤” នាខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តក្វាងស៊ី ខាងមុខនេះផងដែរ។










































