សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ការចុះត្រួតពិនិត្យ​ស្ថានភាព​ នៃមណ្ឌល​សុខភាព​ចំនួន​ ១៧​ ក្នុង​ខេត្ត​សៀមរាប​

9B97B81C-19A4-4D9D-9E15-D2BA7E54F0F5 C91412A3-4F3F-4EC5-9823-74FFEBC040B3 A06D8A9F-B7D1-47E9-A65D-C4E0E34E06AB D281B85D-E693-4202-9CB1-422F6C2FC311

ខេត្តសៀមរាប ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ​ ឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងទទួលបានការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យកុយវ៉ាន់នីរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងការណែនាំពីលោកជំទាវវេជ្ជបណ្ឌិតវណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលចាប់ពីថ្ងៃទីខែសីហាឆ្នាំ២០២៤ដល់ថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ឯកឧត្ដមវេជ្ជបណ្ឌិតនាងភារិទ្ធរដ្ឋលេខាធិការក្រសួងសុខាភិបាលអមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិតចាន់សុខាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១៧ក្នុងខេត្តសៀមរាប

ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្តនិងពង្រឹងមណ្ឌលសុខភាពក្នុងការផ្ដល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងសមធម៌ដោយផ្តោតលេីចំនុចសំខាន់ៗ

.​ ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព

.​ ពង្រឹងសមត្ថភាពបុគ្គលិកការគ្រប់គ្រងធនធានមនុស្ស

.​ ការគ្រប់គ្រងឱសថវ៉ាក់សាំងនិងការថែទាំសម្ភារៈបរិក្ខារពេទ្យ

.​ ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង​/២៤ម៉ោង៧ថ្ងៃ​/សប្ដាហ៍

.​ ការបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ

.​ ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺពិសេសសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង

.​ ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសនិងប្រព័ន្ធឌីជីថល

ជាចុងក្រោយឯកឧត្ដមវេជ្ជបណ្ឌិតនាងភារិទ្ធនិងលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុកពីឯកឧត្តមសាស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រេីសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិដែលបានចុះទៅមណ្ឌលសុខភាពចំនួន១៧រួមមានមណ្ឌលសុខភាពស្រែណូយ ល្វាក្រាំង វ៉ារិន ស្វាយសស្រែខ្វាវគោលអង្គរជុំ បត់ ពោធិ៍ទ្រាយពង្រក្រោម ដំដែក ខ្វាវ អន្លង់សំណរ តាយ៉ែក ពង្រលេីជីក្រែងនិងកន្ទួត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment