សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ធ្វើបាឋកថាស្តីពី “កត្តាកំណត់ភាពជោគជ័យក្នុងវិស័យសុខាភិបាល” សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

157F483C-6CA7-4075-B8A9-170C9B856058 C11F344F-C4E6-4988-BF90-DB176CD60918 D7CC53CE-ECF5-4E17-9F05-3406BCD3DFF9 54012FA1-9C68-44E6-90C1-5724179AACDF

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀងទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem-Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកដល់មន្រ្តីសុខាភិបាលទាំងអស់ កាន់តែបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈយើងកាន់តែច្រើន។

ជាកិច្ចបន្តឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាលើប្រធានបទកត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិបាលមកចែករំលែក។ ក្នុងបទបថកឋានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកពីកត្តាចំនួន សម្រាប់ធ្វើការដឹកនាំអង្គភាពអោយបានជោគជ័យគឺ () ត្រូវមានទិសដៅច្បាស់លាស់ () ត្រូវមានផែនការអនុវត្តដែលមានភាពត្រឹមត្រូវនិងប្រាកដប្រជានិង () ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។ ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួរជាបង្អែកឬ ជាស្ពានសម្រាប់អោយបុគ្គលិកទាំងអស់ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។

ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើការងារបង្កើនការលាងដៃនៅក្នុងមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីលទ្ធផលជាវិជ្ជមាននៃការលាងដៃនៅក្នុងមន្ទីរពេទ្យហើយក្រុមការងារមន្ទីរពេទ្យក៍បានទទួលធាតុចូលបន្ថែមពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះអោយកាន់តែប្រសើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាពរហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ចាប់តាំងពីថ្នាក់រាជធានីខេត្ត រហូតដល់ថ្នាក់ជាតិ៕

54012FA1-9C68-44E6-90C1-5724179AACDFC11F344F-C4E6-4988-BF90-DB176CD60918

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment