សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អង្គការសង្គមស៊ីវិលផ្នែកសុខាភិបាលចំនួន៥ ស្វែងយល់ឱកាសសហការក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា

3C5F46E3-3703-48F0-86B5-C415E1777A68 6077C78A-EE5D-4B2B-BCB7-3E1037E22595

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង :០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កេីនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for PHC-BIF) បានទទួលជួបពិភាក្សាការងារជាមួយអង្គការគណៈកម្មការសម្របសម្រួលសកម្មភាពសុខភាព (HACC) អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) អង្គការសង្គ្រោះកុមារអន្តរជាតិ (Save The Children) អង្គការរ៉ាឆា(RACHA) និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ និងឯកឧត្តមវេជ្ជបណ្ឌិត  ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកអគ្គនាយករងបច្ចេកទេសសុខាភិបាល, មជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ, នាយករដ្ឋានផែនការ, នាយកដ្ឋានការពារសុខភាព, និងនាយកដ្ឋានមន្ទីរពេទ្យ។កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី

ស្វែងយល់អំពីទិសដៅអាទិភាពនៃការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម(Primary Health Care Booster Implementing Frameworks)

ពិភាក្សាអំពីការត្រៀមរៀបចំគម្រោងសំណើថវិកាទៅដៃគូអភិវឌ្ឍន៍ លើគម្រោងSustainable Outcomes through Primary Healthcare Integration (SOPHI) ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម។

ស្នេីការគាំទ្រពីក្រសួងសុខាភិបាល លេីគម្រោង ស្នេីសុំថវិកាពី SOPHI សម្រាប់រួមគ្នាជំរុញការអនុវត្តការថែទាំសុខភាពបឋមនៅកម្ពុជា។បន្ថែមលេីនេះ លោកជំទាវបានជំរុញឱ្យអង្គការទាំងអស់ពិនិត្យបន្តធ្វេីអនុសារណ:យោគយល់គ្នាទៅវិញទៅមក (MoU) ឱ្យបានឆាប់  ដោយសហការណ៍ជាមួយមន្ទីរសុខាភិបាលរាជធានីខេត្តដែលពាក់ព័ន្ធ ក្នុងការគាំទ្រលេីកិច្ចការសកម្មជំរុញបង្កេីនការថែទាំសុខភាពនេះ ដែលជាតម្រូវការចាំបាច់៕

0B5ABBAB-DDB0-4841-A746-582939D954C3

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment