បរទេស:នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន–ចិន ជាពិសេសរវាងប្រទេសកម្ពុជា–ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។ ភាគីទាំងពីរបានប្តេជាចិត្តបន្តកិច្ចសហប្រតិបត្តិការដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា–ចិន ឱ្យកាន់រឹងមាំ៕











































