ភ្នំពេញៈនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោគោលបំណងនៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ គឺដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកល វិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួត ប្រជែង រ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហាឆ្នាំ២០២៤ ខាងមុខនេះ។ក្រុមរ៉ូបូតដែលមកចូលរួមប្រកួតប្រជែងនាឱកាសនេះ មានចំនួន ៩ក្រុម មកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន ២ក្រុមវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស (NTTI) មានរ៉ូបូតចំនួន ១ក្រុមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរ៉ូបូតចំនួន ២ក្រុមសាកល វិទ្យល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន២ក្រុម, និងវិទ្យាស្ថានបច្ចេក ទេសកម្ពុជា (ITC) មានរ៉ូបូតចំនួន ២ក្រុម ៕











































