
| អាមេរិក : អតីតប្រធានាធិបតី សហរដ្ឋអាមេរិក នៅព្រឹកមិញ ត្រូវខ្មាន់កាំភ្លើងបាញ់រងរបួស ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរទេ ។ លោក និយាយថា គាត់ត្រូវបានគេបាញ់ចំត្រចៀក នៅក្នុងការជួបជុំនយោបាយ ដោយពណ៌នាអំពី “សំឡេងខ្សឹកខ្សួល” និងមានអារម្មណ៍ថា “គ្រាប់កាំភ្លើងហែកស្បែក” ។
យោងតាមតាមសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យនេះបានផ្សាយថា អ្នកវាយប្រហារជាបុរសត្រូវបានបាញ់សម្លាប់ដោយសមាជិកនៃសេវាកម្មសម្ងាត់បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតជាក់ស្តែងលើលោក Trump នៅក្នុងព្រឹត្តិការណ៍នៅទីក្រុង Butler រដ្ឋ Pennsylvania ។ យោងតាមសេវាសម្ងាត់បានឱ្យដឹងថា អ្នកវាយប្រហារបានសម្លាប់អ្នកទស្សនាម្នាក់នៅឯការជួបជុំ ហើយពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ សាក្សី ម្នាក់ នៅ ក្នុង ការ ជួប ជុំ គ្នា បាន ប្រាប់ BBC ថា ពួកគេ បាន ឃើញ បុរស ម្នាក់ កាន់ កាំភ្លើង លូន មក លើ ដំបូល ក្បែរ នោះ មុន ពេល ការ បាញ់ ប្រហារ បាន ផ្ទុះ ឡើង។ វីដេអូ បានបង្ហាញលោក Trump ដែលជាគូប្រជែងប្រធានាធិបតីនាំមុខគេរបស់គណបក្សសាធារណរដ្ឋបានធ្លាក់ចុះដល់ដី ហើយបន្ទាប់មកក្រោកឈរឡើងទាំងឈាមនៅលើមុខរបស់គាត់ ។ តំណាង Ronnie Jackson មកពីរដ្ឋតិចសាស់ បានប្រាប់ Fox News ក្នុងបទសម្ភាសន៍មួយថា ក្មួយប្រុសរបស់គាត់ នៅឯការជួបជុំ ត្រូវគ្រាប់កាំភ្លើង ចំកញ្ចឹងក។ ពួកគេ បាន ទៅ ដល់ពេទ្យ ហើយ បាន ឃើញ អ្នក របួស ម្នាក់ ទៀត ដែល មាន របួស ធ្ងន់ធ្ងរ ដល់ ក្បាល៕
|











































