ភ្នំពេញៈ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មាន សូមគោរពជម្រាបជូនដំណឹងដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងទស្សនិកជនទាំងអស់ឲ្យបានជ្រាបថា៖អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា(ទទក) បានរៀបចំ និងត្រៀមធ្វើការផ្សាយផ្ទាល់ ព្រឹត្តិការណ៍《ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១១ ឆ្នាំ២០១៤》។ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៣៖០០នាទីតទៅ នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ពិធីបើកជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។សេចក្តីជូនដំណឹងនេះ សូមគោរពអញ្ជើញឯកឧត្តម លោក ជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងសាធា រណជនទាំងអស់ចូលរួមគាំទ្រនិងទស្សនាដោយសេរីកុំបីខាន ៕











































