សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះជិត ៤ម៉ឺនដើម ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃពិព័រណ៍ «ពន្លកបៃតង»

F8EBCA3F-1C9C-43A9-8C33-322D0083A01F DC6B50E3-6C8D-41F6-BE31-592094F6E872 C0CFCDA9-225D-447C-95D7-6CA06704A82D 1195729F-B16D-4D2B-B887-35D05D25033B 8F15B4C0-46A9-45A7-BE16-1AB1BEAA06AB 9F4D2FA3-1E3D-4D64-AE90-6B04E56A0ADBភ្នំពេញ៖ នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថាន ក៏បានត្រៀមកូនឈើចម្រុះចំនួន ៣៥ម៉ឺនដើម សម្រាប់ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិថ្លៃ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ។

9F4D2FA3-1E3D-4D64-AE90-6B04E56A0ADBអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ជាក់ស្ដែងនៅរសៀលថ្ងៃ១០ ខែកក្កដាកូនឈើត្រូវបានចែកតាមស្តង់មុខក្រសួងបរិស្ថាន តាមទីតាំងបណ្ដុះកូនឈើផ្ទាល់ និងការស្នើសុំផ្ទាល់ពីអង្គភាព ស្ថាប័នផ្សេងៗប្រមាណ ៤៣,៥០០ដើម។ ក្រោយការចែកបីថ្ងៃនៅមុខក្រសួងកូនឈើនឹងត្រូវបន្តចែកតាមបណ្ដាខេត្តតទៅទៀត»

1195729F-B16D-4D2B-B887-35D05D25033B

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា សម្រាប់កូនឈើចម្រុះផ្សេងៗទៀត មន្ទីរបរិស្ថាន រាជធានីខេត្តនឹងបន្តចែកជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីយ៉ាងណាឱ្យស្របតាមយុទ្ធនាការដាំកូនឈើយ៉ាងតិច ១លានដើម នៅក្នុងមួយឆ្នាំ។គួរឱ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីររាជធានីខេត្ត៕

8F15B4C0-46A9-45A7-BE16-1AB1BEAA06AB

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment