សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

“ដីសហគមន៍ចំនួន 86,16ហិចតាលើ 105,16ហិចតាកំពុងតែរងការបបំផ្លិចបំផ្លាញពីសំណាក់ក្រុមឈ្មួញមានអំណាចមួយក្តាប់តូច”

4715EBF1-F90F-46A7-966D-80F6CCBFBE9B

ខេត្តកំពង់ធំ: បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បាននិយាយថា: ដីសហគមន៍ចំនួន86,16ហិកតា នោះកំពុងតែដីព្រៃសហគមន៍នេះ ពីក្រុមឈ្មួញមួយនាក់ ឬពីរនាក់មានលុយ មានអំណាចមិនញញើតច្បាប់បន្តិចណាសោះ ទោះជាដឹងថា ដីនោះ ជាដីសហគមន៍ខុសឬត្រូវក៏ដោយ។ហើយនោះបានបន្តទៀតថា : បើសិនជាគ្មាន ស្ថាប័ន ពាក់ព័ន្ធឬ អាជ្ញាធរពាក់ព័ន្ធចេញមុខទប់ស្កាត់ដីព្រៃសហ គមន៍ឲ្យទាន់ពេលវេលាទេនោះ ដីធ្លីសហគមន៍ ឬ ដីរបស់ត្រូវរលាយដោយសារស្នាដៃឈើជាក់ជាមិនខានឡើយ។

ប្រភពភពប្រជាសហគមន៍ បាននិយាយថា : ពួកគាត់គោរពស្នើសុំ ឯ.ឧ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ ទើបឡើងថ្មី គី ឯ.ឧ នួន ផារ័ត្ន គួរចាត់មន្រ្តីចុះស៉ើបអង្កេតជាបន្ទាន់ផងទាន ទាន់ថ្មីៗ។

បើយោងតាមប្រភពពីមន្រ្តីប៉ុស្តី ម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា: គាត់ឃើញមានបុគ្គលម្នាក់ជា កាងឲ្យត្រាក់ទ័រចូលឈូសឆាយដីសហគមន៍ចំនួនន86,16ហិកតា ស្ថិតនៅភូមិស្វាយ ឃុំស្រើង  ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ហើយប្រភពបានបន្តទៀតថា  តើបុគ្គលម្នាក់នោះ ហ៊ានកាងឲ្យគេឈូសឆាយដីសហគមន៍គាត់ជាអ្នកណា ហើយគាត់មាន ខ្នងបង្អែកធំប៉ុណ្ណា តើគាត់មនដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនីតិកាល៧ យុទ្ធសាស្រ្តបច្ចុកោណ ដំណាក់កាលទី១ ឲ្យស្ថាប័នពាក់ព័ន្ធ ឬ អាជ្ញាធរពាក់ព័ន្ធគ្រប់រាជធានី ខេត្តក្រុងទទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលារាល់បទល្មើសធនធានធម្មជាតិ ជាពិសេសព្រៃឈើ។

ថ្មីៗនេះ ឯ.ឧ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា : អ្នកកាងបទល្មើស អ្នកពាក់ព័ន្ធនិងបទល្មើសផ្សេងៗ ត្រូវដកខ្លួនជាបន្ទាន់ បើមិនចង់អស់កិត្តិយស បុណ្យសក្តិ  ។ការថ្លែងបែបនេះក្នុងឱកាសដែលឯ.ឧ អញ្ជើញជាអធិបតីភាពប្រកាសតែងតាំងអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕អង្គភាពយើថរង់ចសុំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕

BD8109DA-51F6-4C61-86CA-290519FA4BAF 28E67538-55FE-4876-95A1-B039C2A3A154 4715EBF1-F90F-46A7-966D-80F6CCBFBE9B 4A489BDB-486E-4A89-80B6-EE83846078FF

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment