សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យបានជួបជុំពិភាក្សាគ្នា​ដើម្បី​ពង្រឹង​ក្រម​សីលធម៌​សសេរីភាពសារព័ត៌មាន

កំពង់ធំ៖ កាលពីថ្ងៃអាទិត្យ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក  ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន ដែលជាសមាជិក សមាជិកា នៅក្នុងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាននៅទីស្នាក់ការសមាគម ការជួបជុំពិភាក្សារបស់សមាគមអ្នកសារព័ត៌មានប្រជាធិបតេយ្យ បញ្ជាក់ថាបេសកកម្មរបស់សមាគមគឺផ្តោតលើការពង្រឹងតួនាទីមាគមសារព័ត៌មាន ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លានិងមនោគមន៍វិជ្ជា ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានការការពារសិទ្ធិអ្នកសារព័ត៌មានការផ្លាស់ប្តូរបទពិសោធន៍និងបំពេញឱ្យគ្នាទៅវិញទៅមកដោឈរលើគោលការណ៍ស្ម័គ្រចិត្ត។អ្នកសារព័ត៌មាន ដែលជាសមាជិកសមាជិកានៅក្នុងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យចំនួន ១៦រូប បានរួមគ្នាជាធ្លុងមួយ ដោយរួមទាំងចក្ខុវិស័យនិងសកម្មភាពការងារច្បាស់លាស់ ខណៈរំពឹងថានឹងអាចធ្វើការងារបន្ថែមជាមួយនឹងក្រុមហ៊ុន ហ្វីលីម៉រ ខេមបូឌា ចូលរួមទប់ស្កាត់ទៅធ្វើការខុសច្បាប់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ .

លោក បណ្ឌិត គឹម សារឿន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានលើកឡើងថាការរួមគ្នាបង្កើត សមាគមអ្នកសារព័ត៌មានជាច្រើនអង្គភាព គឺដោយសារតែកន្លងមកសមាគមទាំងអស់នោះបានធ្វើការដាច់ដោយឡែកពីគ្នាហើយមានការប្រកួតប្រជែងគ្នា

លោកបណ្ឌិត គឹម សារឿន បញ្ជាក់បន្ថែមថា៖ «ខ្ញុំចង់ឱ្យសង្គមល្អ ប៉ុន្តែយើងមិនអាចយល់គ្នាបាន ខ្ញុំយល់ថាអ្នកសារព័ត៌មាន បើសិនជាយើងសាមគ្គីគ្នា គោរពនូវក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវទាំងអស់គ្នា វាជាអាវុធមួយសម្រាប់ធ្វើសង្គ្រាមត្រជាក់ជាមួយនឹងបច្ចាមិត្តរបស់ជាតិ ប៉ុន្តែរឿងខ្លះខ្ញុំឃើញតែ អ្នកសារព័ត៌មានមួយចំនួនតូចវាយប្រហារតែគ្នាឯង ដោយអួតអាងថា: ខ្លួនគ្រាន់បើជាងគេ មានពេលខ្លះ តុលាការមិនទាន់វិនិច្ឆ័យថា ខុសឬ ត្រូវផងអ្នកសារព័ត៌មានគ្នាឯងដាក់មួយទំហឹងតែម្ដង ខ្ញុំចង់និយាថាអំណាចអ្នកសារព័ត៌មាន បានមកពីណា អ្នកណាជា អ្នកផ្ដល់អំណាចឲ្យយើង បើយើងអត់ចេះរួមគ្គ្នា បើយើងអត់ចេះជួយតម្រង់ទិសគ្នា»

51E22F49-076A-4680-9622-D54114C73712 5C8E1583-BD51-407B-8C66-2C864FF371EF B980D9F6-61A4-4EA1-BB7D-45E572E58DD7 C03BF600-79B1-4759-9021-A9088D466A5F

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment