សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគាររដ្ឋបាលក្រុងអរិយក្សត្រ ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល នាព្រឹកថ្ងៃច័ន្ទ  ៣រោចខែជេស្ឋ ត្រូវនឹងថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវធ្វើឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេញជូនដល់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈ ឬបម្រើសេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។    

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបម្រើការងារនៅទូទាំងក្រុងថា បើទោះបីជាមានអគារថ្មីស្អាតក៏ពិតមែន ប៉ុន្តែឥរិយាបថមន្ត្រីនៅតែជាកត្តាចាំបាច់ ក្នុងការបំពេញការងារ ឱ្យស្របតាមរបៀបរបបបំពេញការងារតាមយន្តការថ្មីជាពិសេសការផ្លាស់ប្តូរនូវឥរិយាបថពីអ្នកគ្រប់គ្រងទៅជាអ្នក ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាពនិងភាពជឿទុកចិត្តបាននិងត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជា ពិសេសគឺការផ្តល់សេវាអាត្រានុកូលដ្ឋានដោយគោរពឱ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់៕

88A07A04-2CC5-4F5A-B6F5-7CE8E2510CC966EC3BFD-F038-4707-A2D6-A375783F1617

4C816F64-B846-4B02-BA17-5C6009295DABD135CAB0-F93F-4602-B70A-F01603EDA55C1460585C-F90A-4D49-A2B7-D02574F3204D4C816F64-B846-4B02-BA17-5C6009295DAB

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment