ភ្នំពេញ : ទីតាំងជល់មាន់មួយកន្លែងនៅក្រោយផ្សារឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ មិថុនានេះ ត្រូវអាជា្ញធរចុះបង្រ្កាប ក្រោយទទួលពីអភិបាលខណ្ឌ លោក សេង គន្ធ។អាជា្ញធរបានប្រាប់ថា ទីតាំងនេះតែងលួចលាក់បើកលេងជាញយដង ប៉ុន្តែអាជា្ញធរមិនដែលបង្រ្កាបបានឡើយ មើលទៅហាក់បីដូចជាពួកគេដឹងខ្លួនមុនពេលចុះបង្រ្កាប តែលើកនេះអាជា្ញធរបានប្រើជំនាញរហូតបង្រ្កាបបានមាន់ជល់ជាក់ស្ដែង៥ក្បាលព្រមឬាំងវត្ថុតាងមួយចំនួន តែមនុស្សគេចខ្លួនបាត់ ៕