សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេចតេជោ ហ៊ុន សែន ចាត់ឱ្យមេធាវីស្ម័គ្រចិត្តជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ​ពីការបាញ់ប្រហារនៅខ

ភ្នំពេញ: ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រាប់ទូរទស្សន៍ BTV នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេចទៅជួប និងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៊ីណា នៅខណ្ឌច្បារអំពៅ។

ឯកឧត្តម គី តិច បានថ្លែងថា សម្ដេចតេជោ បានណែនាំឱ្យលោកចុះទៅជួបគ្រួសារជនរងគ្រោះដើម្បីផ្ដល់មេធាវីការពារក្ដីតាមផ្លូវច្បាប់ ស្របទៅតាមផ្លូវតុលាការជូនគ្រួសារជនរងគ្រោះ។ក្រោយទទួលបានការណែនាំ ឯកឧត្តម បានចុះទៅជួបគ្រួសារជនរងគ្រោះ ខាងប្រុស ចំណែកជងរងគ្រោះខាងស្រីកំពុងរៀបចំពិធីបុណ្យ នៅស្រុកកំណើតស្ថិតក្នុងខេត្តកំពត៕ដកស្រង់ចេញពី(BTV).

A15BF831-CD92-4AAB-859F-BA3F747E7F8B 6F4E7872-4D39-4E86-86C2-A332E62043E4

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment