សៀមរាប:ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា : កងកម្លាំងប្រដាប់អាវុធ ត្រូវចាត់ទុកគ្រឿងញៀន គឺជាខ្មាំងផ្ទៃក្នុង របស់យើង ដែលត្រូវដាច់ខាតរួមគ្នាកម្ទេច និងកម្ចាត់ខ្មាំងមួយនេះ ចេញពីសង្គមជាតិយើង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាល និងចែកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រគល់ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិទី៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងម្នាក់ ត្រូវមានស្មារតីការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន ជាប់ជានិច្ច៕











































