សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ទន្តបណ្ឌិត ធឹម សំផូត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបូរី ព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃ!

សៀមរាប:ឯកឧត្តម ទន្តបណ្ឌិត ធឹម សំផូត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបូរី ព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃ!និង ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រឡាញ់ ដឹកនាំដោយ ឯកឧត្តម ទន្តបណ្ឌិត ធឹម សំផូតប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សែន សុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានការអនុញ្ញាតិពីរដ្ឋបាលខេត្តសៀមរាប លេខ: ៧០៧/២៤ សជណ ចុះថ្ងៃទី ០៧ ខែមិថុនាឆ្នាំ២០២៤ ដល់ប្រជាពលរដ្ឋជុំវិញស្រុកក្រឡាញ់ ដែលមានបញ្ហា សុខភាពមាត់ធ្មេញ   សូមមេត្តាអញ្ជើញទៅទទួលសេវាព្យាបាល ពីគ្រូពេទ្យជំនាញៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ ទី១៧ ១៨ ១៩ និងព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ2024នេះ នៅក្នងបរិវេណ សាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសសឹង្ហបូរី បានសហការជាមួយ ទន្តពេទ្យជំនាញៗ នៅកម្ពុជា បានមកទទួលការព្យាបាលដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ2015កន្លងមក នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការព្យាបាល ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពមាត់ធ្មេញ សូមអញ្ជើញមកទទួលការព្យាបាលតាមកាលបរិច្ឆេទខាងលើ ដោយឥតគិតថ្លៃ៕

E0CD8BD3-3AB8-433A-9D76-2BB0645C526E FB2A3D87-8BDC-4A77-AE1C-16169CE4A863 8B269B61-C018-4E9A-AB9E-8D5C3C8914E8 1186EB76-BE45-46F2-91AC-1F5D6E5BF88B 9BFFEF56-7876-47CF-9E6C-C3DCDEB8797F

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment