
ភ្នំពេញ:ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប ដែលត្រូវប្រកាសតែងតាំងមុខតំណែងនោះរួមមាន៖១. លោកឧត្តមសេនីយ៍ឯក ស៊ូ សុផាន ជាប្រធានសេនាធិការដ្ឋាន២. លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន៣. លោកឧត្តមសេនីយ៍ឯក ឆន ឡាឌី ជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង៤. លោកឧត្តមសេនីយ៍ទោ ចេង ហុង ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង៥. លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៊ី ជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕











































