សៀមរាប:ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបូរី បានសហការជាមួយ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់ ដឹកនាំដោយ ឯកឧត្តម ទន្តបណ្ឌិត ធឹម សំផូត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សែន សុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានការអនុញ្ញាតិពីរដ្ឋបាលខេត្តសៀមរាប លេខ: ៧០៧/២៤ សជណ ចុះថ្ងៃទី ០៧ ខែមិថុនាឆ្នាំ២០២៤។
សូមជូនដំណឹង ដល់ប្រជាពលរដ្ឋជុំវិញស្រុកក្រឡាញ់ ដែលមានបញ្ហា សុខភាពមាត់ធ្មេញ សូមមេត្តាអញ្ជើញទៅទទួលសេវាព្យាបាល ពីគ្រូពេទ្យជំនាញៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ ទី១៧ ១៨១៩ និងព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ2024នេះ នៅក្នងបរិវេណ សាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសសឹង្ហបូរី បានសហការជាមួយ ទន្តពេទ្យជំនាញៗ នៅកម្ពុជា បានមកទទួលការព្យាបាលដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ2015កន្លងមក នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការព្យាបាល ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពមាត់ធ្មេញសូមអញ្ជើញមកទទួលការព្យាបាលតាមកាលបរិច្ឆេទខាងលើ ដោយឥតគិតថ្លៃ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ លេខ: 077 51 07 51 / 011 77 32 44
សូមអរគុណ











































