សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ប្រជាពលរដ្ឋសារទរចំពោះចំណាត់ការក្តៅគគុករបស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក្នងមួយថ្ងៃបង្រ្កាប2កន្លែង

ភ្នំពេញ:នៅព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល នៅលេីទីតាំងដែលមានការបង្កប់នូវល្បែងជល់មាន់មួយកន្លែងស្ថិតភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីពេញនិងមួយកន្លែងទៀតស្ថិតនៅភូមិដំណាក់ធំ2 សង្កាត់ស្ទឺងមានជ័យ3 ខណ្ឌមានជ័យ។

ជាលទ្ធផលចុះបង្រ្កាបបានវត្ថុតាងមួយចំនួនធំ មានដូចជា÷មាន់ សម្ភារ:បៀរអាប៉ោង កុំព្យូទ័រ ន។ល។តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ទាំង7សង្កាត់ត្រេកអរយ៉ាងខ្លាំង ចំពោះវិធានការរបស់លោកអភិបាលខណ្ឌមានជ័យរូបនះ។ រីឯលោក អភិបាលខណ្ឌតែងតែរំលឹកដាស់តឿនបងប្អូនប្រជាពលរដ្ឋ កុំអោយយកល្បែងជាត្រីមុខ មូលហេតុល្បែងនាំអោយខ្លួនវិនាសជាក់ជាពុំខានឡើយ៕ដោយ(វាលឥន្រ្ទី)

IMG_COM_20240325_0321_47_4681 IMG_COM_20240325_0320_06_1433

IMG_COM_20240324_1821_13_6624

Filed in: សន្តិសុខ

Leave a Reply

Submit Comment