ភ្នំពេញ : ក្រោយប្រកាសផ្លូវការជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងហ្គែមអនឡាញមួយ កន្លែងស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ក្នុងប្រតិបត្តិការនេះ អាជា្ញធរបានដកហូតកុំព្យូទ័រ ១១គ្រឿង និងឃាត់មនុស្ស១១នាក់ (ស្រី២) ។
សូមជម្រាបថា ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានចាប់ផ្ដើមកែទម្រង់ប្រព័ន្ធមួយចំនួនដើម្បីបង្កើនភាពលេចធ្លោរនិងភាពរីកចម្រើន ក្នុងនោះរដ្ឋាភិបាលក៍បានយកចិត្តទុកដាក់ទៅលើភូមិ សង្កាត់មានសុវត្ថិភាពផងដែរ ពិសេសបញ្ហាល្បែងស៊ីសង ដែលតែងតែបង្ករភាពអសន្តិសុខក្នុងសង្គម ។តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យអបអរសាទរនូវចំណាត់ការរបស់អាជ្ញាធរខណ្ឌមានជ័យ។ហើយពួកគាត់ក៏ទទូចស្នើសុំឲ្យអាជ្ញាធរខណ្ឌមានជ័យ បន្តចុកបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ និងស្ទឹងមានជ័យ ២ នៅតែមានលួចលាក់ដដែល៕ដោយ( យាយពេញ)











































