សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ម៉ូវ ម៉ានិត ថា ការតវ៉ារបស់សមាជិកគណបក្សភ្លើងទៀន​ នៅភូមិបាយាប មិនបង្ករផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទេ

20231218_151235

ភ្នំពេញ : អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ចាត់ទុកថា ការតវ៉ារបស់សមាជិកគណបក្សភ្លើងទៀន​ នៅភូមិបាយាប ត្រឹមត្រូវទៅតាមច្បាប់ ។ថ្លែងតាមទូរសព្ទប្រាប់សារព័ត៌មាន Cam Post នៅព្រឹកថ្ងៃទី១៨ ខែធ្នូ លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ការតវ៉ារបស់សមាជិកគណបក្សភ្លើងទៀន​ នៅភូមិបាយាប មិនបង្ករផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ នោះទេ ពោលធ្វើទៅតាមនិតិវិធីច្បាប់ និងរំសាយទៅវិញប្រហែលម៉ោង១០ព្រឹក។ ប៉ុន្តែការតវ៉ានេះ លោកចាត់ទុកថា ជារឿងផ្ទៃក្នុង ហើយសមាជិកគណបក្សភ្លើងទៀន​ ក៍មិនបានដាក់លិខិតមកអាជា្ញធរដែរ ។តាមសេចក្ដីរាយការណ៍ សមាជិកគណបក្សភ្លើងទៀនជាច្រើននាក់ នៅព្រឹកថ្ងៃទី១៨​ ខែធ្នូ​ នេះ​ បានផ្ទុះការតវ៉ាទាមទារឲ្យលោក ទាវ វណ្ណល និងលោក លី សុធារ៉ាយុត្តិ ចុះចេញពីតំណែង ដោយឥតលក្ខខណ្ឌ ចាប់ពីថ្ងៃនេះតទៅ។ ការតវ៉ានេះបានធ្វើឡើង នៅមុខស្នាក់ការកណ្តាល​គណបក្ស ស្ថិតនៅក្នុងវិមានពិភពថ្មីសែនសុខ​ ក្នុងភូមិបាយាប​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕20231218_151149

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment