សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ជំនួបពាណិជ្ជកម្មស្តីពីការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

20231218_105048ភ្នំពេញ:ក្នុងពិធីបើកជំនួបពាណិជ្ជកម្មស្តីពីការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិអំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រពាណិជ្ជកម្មរវាងធុរជនកម្ពុជានិងធុរជនបរទេសជាការផ្លាស់ប្តូរនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យឯកជនកម្ពុជានិងបរទេស ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក៏ដូចជាបើកឱកាសឱ្យវិនិយោគិនបរទេសមកបណ្តាក់ទុន វិនិយោគនៅ កម្ពុជាកាន់តែច្រើនទៀតផង។ឯកឧត្តមអ៊ុកុសលអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាជំនួបពាណិជ្ជកម្មនាពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេស អាចស្វែងរកព័ត៌មាន ពាក់ព័ន្ធទាំងអស់ នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្មនៅកម្ពុជាដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនិងមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង ធុរជនកម្ពុជានិងធុរជនបរទេសជាមិត្ត ដើម្បីជំរុញការលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែល មានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើង ដែលរួមចំណែក ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញ នូវទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះដោយបានបង្កើតច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានគោលបំណងសម្រួលបរិយាកាសសម្រាប់ អាជីវកម្ម និងការវិនិយោគដែលនេះគឺជាសមិទ្ធផលថ្មីៗរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស។ « ព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់វិនិយោគិន ធុរជនកម្ពុជា និងបរទេស អាច ស្វែងរកព័ត៌មាន ពាក់ព័ន្ធទាំងអស់នៃការធ្វើអាជីវកម្ម និងឱកាសវិនិយោគ ជាពិសេសដៃគូអាជីវកម្ម ក្នុងនាម ក្រសួងពាណិជ្ជ កម្ម ខ្ញុំសូមយកឱកាសនេះស្វាគមន៍ធុរជន និងវិនិយោគិនបរទេស ទាំងអស់ដែលមានគម្រោងប្រកប អាជីកម្ម និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហ ប្រតិបត្តិការល្អ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងនិងសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះ ជាប្រចាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង វិស័យឯកជនកម្ពុជានិងបរទេស។គួរឲ្យដឹងដែរថាព្រឹត្តិការណ៍ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ដោយមាន ការគាំទ្រ និងចូលរួមយ៉ាងច្រើនពីប្រទេសជាមិត្តដូចជា ប្រទេសឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន សាធារណរដ្ឋកូរ៉េ ប៉ាគីស្ថាន ឥណ្ឌា តួកគី ជប៉ុន ញូស៊ីឡែន អូស្រ្តាលី បារំាង អាល្លឺម៉ង់ ព្រមទាំងវិស័យសាធារណៈ និងឯកជនក្នុងស្រុកដូចជា មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្ម អង្គការ សមាគមជាដើម ដែលមានក្រុមហ៊ុននិងសហគ្រាសចូលរួមសរុបចំនួន១៣៦ក្រុមហ៊ុនសហគ្រាស ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន៨៦ និងមានស្តង់សរុបចំនួន ២៣២ស្តង់ឯស្តង់ក្នុងស្រុកចំនួន១៦៤ស្តង់៕

20231218_105025

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment