មានអន្តរជាតិ:VNAបានឲ្យដឹងថាប្រធានាធិបតីឥណ្ឌូណេស៊លោកចូកូវីដូដូបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ប្រទេសនេះក្នុងការធ្វើឱ្យប្រសើរឡើងនូវសន្ទស្សន៍ការប្រកួតប្រជែងជាសកល(GCI)របស់ខ្លួននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាប់ចំណាត់ថ្នាក់ទី៥១ក្នុងឆ្នាំ២០២៣។នៅក្នុងពិធីប្រារព្ធទិវាសេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈលើកទី៧៨កាលពីថ្ងៃទី៤ខែធ្នូលោកបាននិយាយថាតួនាទីរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការប្រកួតប្រជែងផ្នែកហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក មានភាពល្អប្រសើរឡើងពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០២៣។ចំណាត់ថ្នាក់របស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងGCIដែលត្រូវបានវាយតម្លៃដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍការគ្រប់គ្រង(IMD)នៃមជ្ឈមណ្ឌលប្រកួតប្រជែង គឺផ្អែកទៅលើសូចនាករជាច្រើនរួមទាំងប្រសិទ្ធភាពនៃការចំណាយក្នុងការដឹកជញ្ជូនផងដែរ។ដើម្បីបង្កើនប្រសិទ្ធភាពថ្លៃដើមក្នុងវិស័យភស្តុភារ រដ្ឋាភិបាលឥណ្ឌូណេស៊ីចាប់តាំងពីឆ្នាំ២០១៥ មក បានបង្កើនការបម្រុងថវិកាហេដ្ឋារចនាសម្ព័ន្ធទ្វេដង ដើម្បីសាងសង់ផ្លូវ កំពង់ផែ អាកាសយានដ្ឋាន ការ
ដំឡើងទឹកស្អាត ទំនប់វារីអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាកន្លែងថែទាំសុខភាព សាលា
រៀន និងទីផ្សារដែលមានតម្លៃថោកជាដើម។បើយោងតាមមេដឹកនាំរូបនោះ បានឱ្យដឹងថា ក្រសួងសាធារណការ និងលំនៅឋាន (PUPR) បានសាងសង់ទំនប់វារីអគ្គិសនីចំនួន៤២ ដោយនៅក្នុងនោះ ការងារសាងសង់ទំនប់ចំនួន១៧កំពុងដំណើរការរហូតដល់ឆ្នាំ២០២៤។រហូតមកដល់ពេលនេះ ក្រសួង PUPR បានបង្កើតផ្ទៃដីស្រោចស្រពសរុបចំនួន ១,២លានហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រវែង ២.១៤៣គីឡូម៉ែត្រ។
លោកក៏បានកត់សម្គាល់ថា រដ្ឋាភិបាលបានសាងសង់ផ្ទះចំនួន ៨,២លានខ្នងក្រោមកម្មវិធីផ្ទះមួយលានខ្នង។លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលបានសាងសង់ផ្លូវប្រវែង ៥.៧០០គីឡូម៉ែត្រក្នុងរយៈពេល ៩ឆ្នាំចុងក្រោយនេះ។លើសពីនេះទៀត ក្រសួងPUPRបានចូលរួមចំណែកក្នុងការងារគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងរបៀបវារៈអន្តរជាតិ ដូចជាការជួសជុលកីឡដ្ឋាន Gelora Bung Karno (GBK) សម្រាប់ព្រឹត្តិការណ៍អាស៊ានហ្គេមឆ្នាំ២០១៨ និងការកែលម្អទីកន្លែងសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ទីតាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និងតំបន់ទេសចរណ៍មួយចំនួន៕