សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងកុំមើលស្រាលការថែរក្សាសុខសន្តិភាព

20231204_103938ខេត្តកែបៈសម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងកុំមើលស្រាលការថែរក្សាសុខសន្តិភាព ខណៈដែលនៅក្នុងពេលអតីតកាល កាលពីជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នៅក្នុងពេលអតីតកាល កាលពីជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ ដូច្នេះយើងមិនត្រូវមើលស្រាលឡើយចំពោះការថែរក្សាសុខសន្តិភាពនេះឱ្យបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកខ្លះ ឱ្យតែសម្តេចនិយាយពីរឿងសន្តិភាព ចោទសម្តេចថាផ្តាច់ការ ហើយលើកឡើងថា មិនដែលមានសង្រ្គាមកើតឡើងទៀតនោះទេ។

សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីជាទស្សនាទានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ÷(យាយពេញ).

20231204_104053 20231204_104122 20231204_104002 20231204_104019

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment