សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ល្បែងហ្គេមបាញ់ត្រី ក្នុងសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ នៅមិនទាន់ចុះបង្ក្រាបនៅឡើយទេ!!!

20231203_071537 ភ្នំពេញ៖ ប្រជាពលរដ្ឋរងចាំមើលថា តើ លោក អភិបាលខណ្្ឌពោធិ៍សែនជ័យ ហ៊ានចុះបង្ក្រាបបនល្បែងហ្គេមបាញ់ត្រីមួយកន្លែងដែរឬមួយយ៉ាងណា នៅកន្លែងនោះតែងមានការយាមកាមត្រឹមត្រូវហាក់បីដូចជាហាងលក់មាសពេជ្រ ជាដើម។ល។ទីតាំងខាងលើស្ថិតចំណុច បុរី (NEW TOWN) នៅក្នុងភូមិព្រៃទា០១ សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេងល្បែងហ្គេមបាញ់ត្រី រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងសមត្ថកិច្ច ពាក់ព័ន្ធមិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ។

សេចក្តីរាយការណ៍របស់ពលរដ្ឋ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ ទីតាំងខាងលើនៅតែដំណើរការបានល្អប្រសើរប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាចអ្វីទាំងអស់ ។បើតាមប្រភពអ្នកញៀនល្បែងបាននិយាយថា ទីតាំងខាងលើនេះអាចមានខ្នងក្រាស់ជាងអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ទើបហ៊ានដំណើរការបានល្អប្រសើរបែបនេះ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថាជារឿយៗអាជ្ញាធរខណ្ឌ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធតែងតែចុះបង្ក្រាបដូចភ្លៀងរលឹមឱ្យតែមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគឺត្រូវតែបង្ក្រាបជាដាច់ខាត។ ហើយប្រភពនោះបានបន្តទៀតថាចុះហេតុអ្វីបានជាទីតាំងខាងលើនេះ តើមានអាថ៌កំបាំងអ្វីបានជាស្ថាប័នពាក់ព័ន្ធមើលមិនឃើញសោះ តើម្ចាស់ទីតាំងនោះមានបារមីខ្ពស់ជាងឬមួយយ៉ាងណា?។នេះសបញ្ជាក់ឱ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននឹងបទបញ្ជារបស់ក្រសួមហាផ្ទៃ ថែមទៀតផង ឬមួយបនល្បែងខាងលើមានខ្សែធំជាងលោកអភិបាលខណ្ឌ ទើបគ្មានអ្នកហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ។ ជារឿយៗ គេសង្កេតឃើញថា សព្វថ្ងៃនេះមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នាមានស្រី មានប្រុស លេងយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយខ្លាច ពីសំណាក់សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើមានការយាមកាមយ៉ាងយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឱ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
បើយោងតាមប្រភពពីអ្នញៀនបនល្បែងខាងលើនេះ បាននិយាយថា ល្បែងហ្គេមបាញ់ត្រី ខាងលើ មាន២ ទៅ៣កន្លែងឯណោះក្នុងមូលដ្ឋានក្បែរៗគ្នាថែមទៀតផង។
គួរបញ្ជាក់ថាដើម្បីឲ្យមូលដ្ឋានមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា នោះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ/ សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចដែលក្នុងនោះរួមមាន÷1÷គ្មានបទល្មើស លួច ឆក់ ប្លន់។ 2÷ បទល្មើសគ្រប់ប្រភេទ។ល។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង បានទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមទៅ លោក មេប៉ុស្តិ៍ សង្កាត់ចោមចៅ 3 លោកបានប្រាប់តាមប្រព័ន្ធតេឡេក្រាមថា ទីតាំងខាងលើនោះបានបង្ក្រាបអស់ហើយ។អង្គភាពយើងក៏បានទំនាក់ទំនងទូរស័ព្ទទៅកាន់លោកអភិបាលខណ្ឌពោធិ៍សែនជ័យដើម្បីសុំការបំភ្លឺពាក់ព័ន្ធករណីទីតាំងហ្គេមបាញ់ត្រីខាងលើនេះលោកបានឆ្លើយប្រាប់ថាចាំឱ្យគេទៅមើល។តែទោះយ៉ាងណាក៏ដោយ ពលរដ្ឋសូមអំពាវនាវស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល លោកតែងតែចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសទូទាំង១៤ខណ្ឌកុំបីខាន និង សំណូមដល់ លោក ស្នងការក្រុង ទើបឡើងថ្មី ជួយមានវិធានការ ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណនីតិកាល៧នេះ ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុង១៤ខណ្ឌ៕

អង្គភាពយើងរងចាំការបកស្រាយគ្រប់ពេលវេលា ស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕( នៅមានបន្ត វគ្គ១).

20231203_071523

Filed in: សង្គម

Leave a Reply

Submit Comment