
ខេត្តស្ទឹងត្រែង ÷ល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យ ធ្វើអោយពលរដ្ឋដាក់ការសង្ស័យថា តើអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធបានដឹងដែរឬទេ ឬមួយយ៉ាងណា បានជា មេបនល្បែងជល់មាន់ហ៊ានថ្លើមពាសមេឃបើកយ៉ាងគគ្លើនយ៉ាងនេះ?។
ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្ថិតនៅនៅតាមបណ្ដោយផ្លូវ 78 ចម្ងាយពីផ្សារអូរពងមាន់ ប្រហែលជា 1 គីឡូជាង នៅខាងស្ដាំដៃ ផ្លូវទៅរតនគិរី។បើយោងតាមប្រភពពីប្រជាពលរដ្ឋបាននាំគ្នានិយាយថា ទីតាំងខាងលើនេះ បានស្ងប់ស្ងាត់មួយរយៈធំហើយ តែស្រាប់តែប៉ុន្មានមានថ្ងៃនេះបើកឡើងវិញ ហើយ ប្រភពនោះបានបន្តទៀតថា ប្រហែលជា មេបនល្បែង អាចសែនអ្នកតាស្រុក អ្នកតាព្រៃទើបហ៊ានបើកយ៉ាងនេះ ។
ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខាងលើនេះ ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន គោរពស្នើសុំ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្ត ស្ទឹងត្រែង មេត្តាដាក់ កម្លាំងចុះស្រាវជ្រាវមើលថា តើការនិយាយរបស់ពលរដ្ឋពិតឬមួយមិនពិត។ហើយ ប្រជាពលរដ្ឋ ក៏សុំឲ្យលោក ស្នងការខេត្តស្ទឹងត្រែង មេត្តាចុះបង្រ្កាបឲ្យទាន់ពេលវេលាផង ដើម្បី ស្របទៅតាមភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព៧ចំណូចក្នុងមូលដ្ឋាន និងស្របតាមបទបញ្ជារបស់ ឯ.ឧ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឲ្យអនុវត្តឲ្យមានប្រសីទ្ធភាពនូវល្បៃងស៊ីសងគ្រប់ប្រភេទ។
ទោះបីយ៉ាងណាក្តី ប្រជាពលរដ្ឋសង្ឃឹមថា: លោក អភិបាលខេត្ត ក៏ដូចជា លោកស្នងការ ខេត្តនិងចុះបង្ក្រាបទីតាំងខាងលើ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ស្របនឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងមិនទាន់មានលេខ លោក ស្នងការ លោក អភិបាលខេត្ត ដើម្បីសុំការបញ្ជាក់អំពីទីតាំងខាងលើនេះនៅឡើត ។អង្គភាពយើងខ្ញុំផ្សាយជូននូវព័ត៌មានពិតតែ ប៉ុណ្ណោះ មិនចោទប្រកាន់ស្ថាបនពាក់ព័ន្ធឡើយ រិះគន់ក្នុងន័យស្ថាបនា រាល់ភាពអសកម្ម ដើម្បីកែលំអរឡើងវិញ ដើម្បីឲ្យស្របតាមនីតិកាល៧ ដំណាក់ទី១ ឬហៅថា យុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាបាលភិបាលអាណត្តិថ្មី។
អង្គភាពយើង រង់ចាំការឆ្លើយបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ÷យាយពេញ).











































