បន្ទាយមានជ័យ+គេសង្ស័យថាជួលសណ្ថាគារលួចបើកកល្បែងអនឡាញខុសច្បាប់ដែលអតីតរដ្ឋាភិបាលបានហាមឃាត់ឲ្យបិទជាស្ថាពរសណ្ឋាគារមួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៥ ទល់មុខស្តង់៤២ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គេដាក់ការសង្ស័យថាមានជនបរទេសស្នាក់នៅធ្វើការបុគ្គលិកអនឡាញខុសច្បាប់។សូមបញ្ជាក់ថាល្បែងសុីសងអនឡាញអ៊ីនធឺណែត ឡេឡិចត្រនិចជាពិសេសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។កន្លងទៅអតីតនាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានបញ្ជាមកអភិបាល ខេត្ត/ស្រុកក្រុងទូទាំងប្រទេស មេប៉ូលិស មេអាវុធហត្ថនិងស្ថាប័នពាក់ព័ន្ធឲ្យបិទល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ក្រោយពីសម្តេចអតីតនាយករដ្ឋមន្ត្រីប្រកាសរួចមក លោកអ៊ុំរាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ។បានបង្កើតគណកម្មការ បង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងនោះនៅក្រុងប៉ោយប៉ែត មានលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលនៃគណអភិបាល ក្រុងប៉ោយប៉ែត ២រូបខាងលើជាប្រធាន ចំណែក លោកឩត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងខេត្តបន្ទាយមានជ័យ ទាហានទំនាក់ទំនងព្រំដែន អធិការនគរបាលក្រុងប៉ោយប៉ែត មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតនិងរដ្ឋបាលក្រុងប៉ោយប៉ែត ជាសមាជិក ក្នុងការបង្ក្រាបល្បែងសុីសងខុសច្បាប់។ខណៈពេលនោះគេបានសង្កេតឃើញថា គណៈកម្មាការចំរុះបានចុះបិទល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទសូម្បីអ្នកលេងបុកប៊ីយែ ក៍ឲ្យបិទដែរ។ក្រោយពីការចុះបិទ ក៍ឃើញថាមានការស្ងាត់ស្ងៀមមួយរយៈប៉ុន្តែមួយរយៈនេះគេសង្កេតឃើញថាល្បែងអនឡាញ ដុះរីកដុះដាលដូចផ្សិតចំបើង ជាពិសេសថៅកែអនឡាញមួយចំនួនជាជនបរទេស ជនជាតិចិននិងឥណ្ឌូនេសុី ហើយបុក្គលិកមានថៃនិងឥណ្ឌូនេសុីមិនដឹងថាពួកគាត់ចូលមកក្នុងទឹកដីក្រុងប៉ោយប៉ែតធ្វើបុក្គលិកអនឡាញនោះ មានបាស័្ពរវីហ្សា និងសៀវភៅការងារ ស្នាក់នៅដែរឬយ៉ាងណា ដូច្នេះសូមគណកម្មការចំរុះជួយពិនិត្យករណីខាងលើនោះផង ពីព្រោះរាជរដ្ឋាភិបាលថ្មី ជាពិសេសសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ជួយមើលមន្ត្រីនិងសមត្ថកិច្ចនៅមូលដ្ឋានផង សម្តេច។ ពាក់ព័ន្ធករណីខាងលើ នេះ លោក គាត់ ហ៊ុល អភិបាល ក្រុង ប៉ោយប៉ែតបានថ្លែងប្រាប់អង្គភាពយើងថា លោក នឹងប្រាប់ឲ្យលោក អធិការចុះទៅពិនិត្យមើល តែរហូតមកទល់ពេលនេះ មិនទាន់ឃើញលទ្ធផលអ្វីទេ។ហើយថ្មីៗ នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីឲ្យបិទល្បែងស៊ីសងចុសច្បាប់ទាំងអស់៕ដោយ(យាយពេញ).











































