សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,៦ភាគរយ នៅឆ្នាំ២០២៤

 

20231123_111907

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ និងក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញជាអធិបតី សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី “ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន” ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី មានប្រសាសន៍ថា៖ «ជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាព និងការអនុវត្តវិធានការគន្លឹះ ព្រមទាំងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញនាពេលកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ កម្ពុជារំពឹងថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើងលឿនបន្ថែមទៀតរហូត ៦,៦ភាគរយ នៅឆ្នាំ២០២៤។

ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ ដោយសម្តេចបញ្ជាក់ថា៖ “ប្រាកដណាស់ថាទស្សនវិស័យកំណើននេះ ក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង”៕ដិយ+(យាយពេញ)

20231123_111950

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment