កោះកុងៈ មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើយោងតាមការឱ្យដឹងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។
-ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ -ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មុខរបរ សន្តិសុខ ។លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុង សូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ:(យាយពេញ)